ថ្ងៃសុក្រ ទី២៤ ខែកក្កដា ឆ្នាំ២០២៦
[English Below]
បណ្ណាល័យ ហ៊ុន សែន នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោកស្រី លី ហ្វារ៉ូហ្សា អនុប្រធានបណ្ណាល័យព្រឹទ្ធសភា ដែលបានផ្តល់អំណោយសៀវភៅចំនួន ០២ក្បាល មានចំណងជើង "រំលឹកប្រសាសន៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន" ដល់បណ្ណាល័យ ហ៊ុន សែន។
ជាមួយគ្នានេះ បណ្ណាល័យ ហ៊ុន សែន ក៏សូមគោរពថ្លែងអំណរគុណជូនចំពោះ ឯកឧត្តម ឌី បញ្ញា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដែលបានផ្តល់អំណោយសៀវភៅចំនួន ០១ក្បាល មានចំណងជើង "The Father Who Shielded and Never Left" តាមរយៈលោកស្រី លី ហ្វារ៉ូហ្សា ផងដែរ។
អំណោយសៀវភៅដ៏មានតម្លៃទាំងនេះ នឹងចូលរួមចំណែកគាំទ្រដល់ការសិក្សា ស្រាវជ្រាវ និងការពង្រឹងចំណេះដឹងរបស់និស្សិត អ្នកស្រាវជ្រាវ និងសាធារណជន ទាំងបច្ចុប្បន្ន និងអនាគត។
Hun Sen Library of the Royal University of Phnom Penh would like to express its sincere gratitude to Ms. Ly Faroza, Deputy Director of the Senate Library, for her generous donation of two copies of the book entitled “រំលឹកប្រសាសន៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន” to Hun Sen Library.
Hun Sen Library would also like to extend its sincere appreciation to H.E. Dy Panha, Deputy Secretary General of the Senate, for his generous donation of one copy of the book entitled “The Father Who Shielded and Never Left,” presented to the Library through Ms. Ly Faroza.
These valuable book donations will contribute to supporting study, research, and knowledge development for students, researchers, and the public, both now and in the future.
#RUPP #Hun_Sen_Library
Contact us
😎
https://www.facebook.com/hunsenlibrupp/📱
💬
https://t.me/Hun_Sen_Library